Connect with us

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ជិះល្បឿន៦០Km/hបានហើយព្រោះផ្លូវល្បឿនលឿនកែលម្អជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់

ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អ៊ិចប្រេសវ៉េ ឯ.ក បានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អ រុះរើ និងជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

Published

on

ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អ៊ិចប្រេសវ៉េ ឯ.ក បានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អ រុះរើ និងជួសជុលភ្លើងហ្វានៅស្ថានីយទូទាត់ប្រាក់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្រុមហ៊ុនផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ដើម្បីធានានូវភាពរលូននៃគ្រឿងបរិក្ខារបំភ្លឺផ្លូវនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏ដូចជាពង្រឹងសុវត្ថិភាពលើការធ្វើដំណើរនាពេលយប់ដល់អតិថិជន។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើការកែលម្អ រុះរើ ព្រមទាំងជួសជុលភ្លើងហ្វានៅតាមស្ថានីយមួយចំនួនដូចជា៖ ស្ថានីយទូទាត់ប្រាក់ភ្នំពេញ ស្ថានីយទូទាត់ប្រាក់កំពង់ស្ពឺខាងកើត ស្ថានីយទូទាត់ប្រាក់ស្ទឹងហាវ និងស្ថានីយទូទាត់ប្រាក់ក្រុងព្រះសីហនុ ដោយការកែលម្អនេះនឹងធ្វើឡើងនៅក្នុងបរិវេណទីធ្លាច្រកចេញចូលនៃស្ថានីយទូទាត់ប្រាក់ដូចដែលបានជម្រាបជូនខាងលើ។

ក្នុងរយៈពេលនៃការកែលម្អនេះ ក្រុមហ៊ុនបានស្នើឱ្យអតិថិជនដែលធ្វើដំណើរឆ្លងកាត់ទីតាំងដែលកែលម្អ រុះរើ ព្រមទាំងជួសជុលភ្លើងហ្វានៅតាមស្ថានីយទាំងនោះ ឱ្យបន្ថយល្បឿនបើកបរមកត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងបើកបរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ ចំពោះការកែលម្អនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហានុ​ បានកំណត់ល្បឿនបើកបរ​» ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )​ដូចជា៖ទី១៖​ ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល ទី២៖​ ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ និងទី៣៖​ ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។ ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។ ដោយ៖ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ24 minutes ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ1 day ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល