Connect with us

ព័ត៌មានជាតិ

កម្ពុជា ដាក់ចេញវិធានការ ៨ ចំណុច គាំពារពលករទេសន្តរប្រវេសន៍

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា នេះ​ថា វិធានការ ៨

Published

on

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ មិថុនា នេះ​ថា វិធានការ ៨ ចំណុច ដើម្បី​គាំពារ​ពលករ​ទេសន្តរ​ប្រវេសន៍​រួមមាន ៖ ១.រាជរដ្ឋាភិបាល បាន និង​បន្ត​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ទទួល​ពលករ​ដើម្បី​ធានា​ការ​ទទួលខុសត្រូវ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ២.កិច្ចការ​មុន​ពេល​ចេញ​ដំណើរ​របស់​ពលករ គឺ​ការ​ភ្ជាប់​ប្រព័ន្ធ​ទិន្នន័យ​តាម​អន​ឡាញ (Online) ដោយ​ដាក់​ឱ្យ​ដំណើរការ​លិខិត​បញ្ជាក់​តម្រូវការ​កម្លាំង​ពលកម្ម និង​បញ្ជី​ឈ្មោះ​ពលករ ក្នុង​គោល​បំណង​កាត់បន្ថយ​រយៈពេល​ដំណើរការ​ការងារ​ឱ្យ​កាន់តែ​ខ្លី។

ទន្ទឹម​នេះ ធ្វើការ​បណ្ដុះបណ្ដាល​ពលករ​អំពី​បែបបទ​រស់នៅ វប្បធម៌ ប្រពៃណី សិទ្ធិ និង​ច្បាប់ នៃ​ប្រទេស​ទទួល​ពលករ។ ៣.ជំរុញ​ឱ្យ​មាន​ចល័ត​ភាព នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស និង​ពេល​ត្រឡប់​មក​វិញ ដើម្បី​ពលករ​រក្សា​បាន​របប​សន្តិសុខ​សង្គម។ ៤.បន្ត​ណែនាំ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ឱ្យ​បំពេញ​បែបបទ​សហគ្រាស និង​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ពលករ។ ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ដែល​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ​ពលករ។ ៥.ផ្តល់​កិច្ច​ការពារ និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលករ​តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត ស្ថាន​កុងស៊ុល និង​អនុព័ន្ធ​ការងារ​កម្ពុជា​ក្នុង​ករណី​មាន​បញ្ហា​កើតឡើង​ចំពោះ​ពលករ។ ពលករ​អាច​ទំនាក់ទំនង​តាមរយៈ ហត​ឡាញ (Hotline) ១២៩៧ ឬ ១២៨៦ ក្រុម​តេ​លេ​ក្រាម «​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​» នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម ឬ​ទូរស័ព្ទ​លេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩ និង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី-ខេត្ត។ ៦.សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន និង​គាំទ្រ​ដល់​ពលករ។ ៧.បន្ត​ផ្តល់​ការ​អប់រំ​ណែនាំ​ពលករ​អំពី​អត្ថប្រយោជន៍ និង​ការ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ស្របច្បាប់ ចៀសវាង​ការ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ និង ៨.​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ស្វែងរក​ការងារ​ជូន​ពលករ​ពេល​ត្រឡប់​មក​មាតុប្រទេស​វិញ។

Sokha Hotels
ព័ត៌មានជាតិ7 hours ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 days ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ3 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង