Connect with us

ព័ត៌មានជាតិ

គួរអោយសោកស្តាយបំផុត មួយគ្រួសារបានស្លាប់ទាំងអស់

ជារឿងដ៏រន្ធត់មួយ ដែលមនុស្សចំនួន១០នាក់នៃគ្រួសារតែមួយ ត្រូវស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងតំបន់ពាណិជ្ជកម្មនៃប្រទេសប្រេស៊ីល។

Published

on

ជារឿងដ៏រន្ធត់មួយ ដែលមនុស្សចំនួន១០នាក់នៃគ្រួសារតែមួយ ត្រូវស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងតំបន់ពាណិជ្ជកម្មនៃប្រទេសប្រេស៊ីល។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤, យន្តហោះខ្នាតតូច Piper PA-42-1000  ​បានហោះបុកអគារចំនួន២ រួចក៏ធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម បង្កជាអគ្គិភ័យនៅទីក្រុង Gramado។ ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួន១៧នាក់​ រងរបួសផងដែរ ខណៈក្នុងនោះមាន២នាក់ របួសធ្ងន់។

យោងតាមរបាយការណ៍, លោក Luiz Claudio Galeazzi គឺជាអ្នកជំនួញនិងអ្នកបើកយន្តហោះ ដឹកប្រពន្ធកូននិងសមាជិកគ្រូសារ ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Jundiaí នៃរដ្ឋ São Paulo។

យន្តហោះនេះ ទើបធ្វើដំណើរបាន៣គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលវាធ្លាក់ ប៉ុន្តែភ្លាមៗ អាជ្ញាធរប្រេស៊ីល មិនទាន់បញ្ជាក់ឡើយថាតើ គ្រោះថ្នាក់នេះបណ្តាលមកពីអ្វី។

សូមបញ្ជាក់ថា Gramado គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសប្រេស៊ីល ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងរដូវបុណ្យណូអែល។

រម្លឹកទៅខែសីហា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ក៏ជួបប្រទះសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១៧ឆ្នាំផងដែរ នៅពេលយន្តហោះដឹកមនុស្ស ៦២នាក់ ធ្លាក់នៅទីក្រុង Vinhedo ក្នុងរដ្ឋ Sao Paulo ដោយសម្លាប់មនុស្សទាំងអស់៕

អត្ថបទ៖កំសត់

Sokha Hotels
ព័ត៌មានជាតិ7 hours ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 days ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ3 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ