ព័ត៌មានជាតិ
ភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង
ទេសចរណ៍ជាង៣ពាន់នាក់បានចូលមកកម្ពុជាតាមរយៈនាវាខ្នាតធំ
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។

នាវាទេសចរណ៍ខ្នាតធំដែលចូលចតចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩នាក់ មានដល់ទៅ ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។
របាយការណ៍បានបន្តថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕

