ព័ត៌មានជាតិ
តំណាងនិស្សិតអាហារូបករណ៏ ហៅថា អ.ម.ត ប្រចាំខេត្តជឺជាំងនាំយកកន្រ្តផ្កាជូនគ្រូៗរបស់ខ្លួន
តំណាងនិស្សិតអាហារូបករណ៏ ហៅថា អ.ម.ត ប្រចាំខេត្តជឺជាំងនាំយកកន្រ្តផ្កាជូនគ្រូៗរបស់ខ្លួន
តំណាងនិស្សិត អ.ម.ត ប្រចាំខេត្តជឺជាំង នាំយកកន្ត្រកផ្កាជូនតំណាងសាកលវិទ្យាល័យមហាសមុទ្រជឺជាំង(ZheJiang Ocean University) ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ តំណាងនិស្សិត អ.ម.ត ប្រចាំខេត្តជឺជាំង (តំបន់២) បានចូលសម្តែងការគួរសម និងនាំយកកន្រ្តក់ផ្កា ជូន លោកនាយក និងលោកស្រីនាយិកា ដេប៉ាតឺមង់គ្រប់គ្រងនិស្សិតអន្តរជាតិនៃសាកលវិទ្យាល័យមហាសមុទ្រជឺជាំង ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០២៥។
ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយកនិងលោកស្រីនាយិកា ដេប៉ាតឺមង់គ្រប់គ្រងនិស្សិតបរទេសនៃសាកលវិទ្យាល័យមហាសមុទ្រជឺជាំង បានថ្លែងអំណរគុណ និងផ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ប្រធានសមាគម អ.ម.ត និងឯកឧត្ដម ឡ៉ាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំសមាគម អ.ម.ត គ្រប់លំដាប់ថ្នាក់៕

