Connect with us

ព័ត៌មានជាតិ

លោក សោម រតនា ការសរសេររបាយការណ៍សុក្រិតធ្វើអោយគុណភាពការអប់រំរឹតតែល្អប្រសើរ

ការសរសេររបាយការណ៍សុក្រិតធ្វើអោយគុណភាពការអប់រំកាន់តែប្រសើរ

Published

on

ក្នុងពិធីបិទបេសកកម្មវាយតម្លៃគុណភាពអប់រំកម្រិតកម្មវិធី នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃព្រហស្បត៏ ទី០២ ខែមករា ក្រោមអធិបតីភាពលោកមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC)។

លោកព្រឹត្តិបុរស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានអានរបាយការណ៍ស្តីពីការវិវត្តន៍នៃសាកលវិទ្យាល័យ​ និងលើកផែនការសកម្មភាពឆ្នាំ២០២៥ បន្ទាប់ពីបានស្តាប់របាយការណ៏វាយតម្លៃបឋម លោក សោម រតនា ក៏បានថ្លែងនូវអំណរគុណដល់កិច្ចសហការរបស់ភាគីសាកលវិទ្យាល័យ ដែលផ្តល់លទ្ធភាពឲ្យក្រុមការងារអាចប្រមូលបាននូវទិន្នន័យពាក់ព័ន្ធសំខាន់ៗ ដើម្បីបានជាមូលដ្ឋានក្នុងការសរសេររបាយការណ៏បាយតម្លៃដ៏សុក្រិតនេះ ដែលជាការឆ្លុះបញ្ជាំងការពិតពីកម្រិតគុណភាពកម្មវិធី ដែលបានសិក្សា។

លោកបានលើកទឹកចិត្តឲ្យភាគិសាកលវិទ្យាល័យ បន្តពង្រឹងគុណភាពជាប្រចាំ បើទោះលទ្ធផលនោះល្អយ៉ាងណាក៏ដោយ ដោយយោលតាមការបម្រែបម្រួលឥតឈប់ឈរ នៃទំនោរទីផ្សារការងារក្នុងពេលអនាគត។

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ