Connect with us

ព័ត៌មានជាតិ

ពេញ១ឆ្នាំ២០២៤! គ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត៣ពាន់លើកបណ្តាលឱ្យមានអ្នកស្លាប់ជាង១ពាន់នាក់

អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងរយៈពេលពេញ
មួយឆ្នាំ២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់
បានស្លាប់

Published

on

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ
២០២៤ ជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់បានស្លាប់ ខណៈ
ដែលមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ច្រើនជាងគេ គឺកត្តាល្បឿន
និងការមិនគោរពសិទ្ធិ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២.៨៤៤លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១.៥០៩នាក់
ក្នុងនោះបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ចំនួន ២.២៧៣នាក់ របួសស្រាល ១.៤៤៧នាក់។

លោក ផន រឹម បានគូសបញ្ជាក់ទៀតថា បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងប្រចាំឆ្នាំ២០២៣ គឺគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ ៤៧៣លើក (ស្មើនឹង ១៤%) ខណៈដែលចំនួនអ្នកស្លាប់
ថយចុះ ៨១នាក់ (ស្មើ ៥%)។

អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងទៀតថា ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤
មានដូចជា៖ ល្បឿន ១១៥៦លើក ស្មើនឹង ៤០,៦%, មិនគោរពសិទ្ធិ ៦៤៩លើក ស្មើនឹង ២៣%, មិនប្រកាន់ស្តាំ ២៦៨លើក ស្មើនឹង ៩,៤%, បត់គ្រោះថ្នាក់ ២២១លើក ស្មើនឹង ៨%, ប្រជែងគ្រោះថ្នាក់ ២១៥លើក ស្មើនឹង ៧,៦%, កត្តាយាន ១១៤លើក ស្មើនឹង ៤%, ស្រវឹង ១០៥លើក ស្មើនឹង ៣,៧%, អាកាសធាតុ ៣៥លើក ស្មើនឹង ១%, មិនគោរពភ្លើងសញ្ញា ៣៣លើក ស្មើនឹង ១%, ងងុយ ២៩លើក ស្មើនឹង ១% និង កត្តាផ្លូវ ១៩លើក ស្មើនឹង ០,៧%៕ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ