Connect with us

ព័ត៌មានជាតិ

ឆាប់ៗនេះស្នងការក្រុងនឹងបង្កើតក្រុមប៉ូលិសចល័តតាមពិនិត្យអ្នកដំណើរដែលសង្ស័យថាមានជាតិស្រវឹង

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងស្នើសុំ
គោលការណ៍ពីថ្នាក់ដឹកនាំដើម្បី បង្កើតក្រុមសមត្ថកិច្ចចល័តដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំង
ឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

Published

on

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថាចាប់ពីពេលនេះទៅ លោកនឹងរៀបចំឱ្យមានក្រុមចុះផ្លុំជាតិអាល់កុល និងដាក់កម្លាំងដើម្បីបាញ់ល្បឿននៅលើផ្លូវ៦០ម៉ែត្រ
ក្រោយផ្លូវនេះឧស្សាហ៍កើតគ្រោះថ្នាក់បន្សល់ទុកសោដនាថកម្មធ្ងន់ធ្ងរដល់ពលរដ្ឋ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍
ឯក ជួន ណារិន្ទ បានថ្លែងថា លោកនឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីបង្កើតក្រុមសមត្ថកិច្ចចល័តតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរ
ឆ្លងកាត់គោលដៅអនុវត្តក៏ដោយ។

យ៉ាងណាស្របដែលលោកស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញផែនការបែបនេះ មានមហាជនជាច្រើនបានបង្ហាញការសាទរចំពោះចំណាត់ការនេះ ខណៈអ្នកខ្លះស្នើឱ្យមន្ត្រីនគរបាល អនុវត្តឱ្យតឹងរ៉ឹងបំផុត និងកុំលើកលែង ឬអនុគ្រោះចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ជាពិសេសអ្នកបើកបរលើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ