Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ១២នាក់ និងរំដោះជនរងគ្រោះ១៤នាក់ ករណីធ្វើទារុណកម្មនៅក្រុងបាវិត!

សមត្ថកិច្ចបានរំដោះជនរង និងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង។

Published

on

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Pen Mam បានបង្ហោះវីដេអូ លើបណ្តាញសង្គម ដោយបានភ្ជាប់ជាមួយសំណេរថា “ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀង លួចរត់ ត្រូវបានក្រុមកាងដេកចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអន ឡាញ ឆបោក ចាប់ជំរិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង” ម្ចាស់គណនីនេះ បន្តទៀតថា សង្ឃឹមថាការជួយស៊ែរ របស់បងប្អូនបានជួយផ្សព្វផ្សាយដំណឹងដ៍ឈឺចាប់នេះដល់ស្ថានទួតចិន ដើម្បី ជួយដល់ជនរងគ្រោះផងចុះ។

បន្ទាប់ពីម្ចាស់គណនីឈ្មោះ Pen Mam បានបង្ហោះបែបនេះរួច លោក លឹម សៀងហេង អភិបាលក្រុង បាវិត បានសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយ មានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យ ជុំវិញទីតាំងកើតហេតុ។

យ៉ាងណា ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិ
វៀតណាម ចំនួន ១៤នាក់ (របួសធ្ងន់ ០៦នាក់ សម្រាកព្យាបាលនៅមន្ទីរបង្អែកជីភូ និងរបួសស្រាល ០៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត) និងជនសង្ស័យចំនួន ១២នាក់ (ខ្មែរ ០៨នាក់ ចិន ០៤នាក់) យកទៅអធិការដ្ឋាននគរ
បាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង។

សូមជម្រាបថា ជនសង្ស័យទាំង ១២នាក់នោះរួមមាន ១/ឈ្មោះ ហ្គួ សុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេសន្តិសុខ ជនជាតិចិន, ២/ឈ្មោះ លីវ វ៉ី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន, ៣/ឈ្មោះ ចូ ហុងពីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រង, ៤/ឈ្មោះ មីវ យៀនសិ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន, ៥/ឈ្មោះ ទេព មានុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, ៦/ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, ៧/ឈ្មោះ ឡេង សុផាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ,
៨/ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, ៩/ឈ្មោះ សកា វែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, ១០/ឈ្មោះ ខែម ខួច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, ១១/ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ, និងទី១២/ឈ្មោះ ឃាន ប៉ាទី ភេទប្រុស
អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមសន្តិសុខ ជនជាតិខ្មែរ៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ4 hours ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ1 day ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល