Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អជួសជុលផ្លូវជាតិ៧៣(ត្បូងឃ្មុំ-ក្រចេះ)គ្រោងនឹងបញ្ចប់នៅខែក្រោយនេះហើយ

គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦ភាគរយហើយ

Published

on

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦ភាគរយហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើគ្មានប្រែប្រួលដោយប្រកាសចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។ ផ្លូវជាតិលេខ ៧៣ (NR73)មានចំណុចតភ្ជាប់ផ្ទាល់រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ៤៩.៨១២គីឡូម៉ែត្រ។

គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តាញផ្លូវខេត្តដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះនាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើមដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិ។

សូមជម្រាបថា គម្រោងនេះរួមមាន ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រដោយអ៊ុតក្រាលកៅស៊ូ(AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (safety of road infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕ ដោយ៖ ភ័ក្រា្ត

Sokha Hotels
ព័ត៌មានជាតិ23 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ1 day ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល