ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់៖ភ្លើងឆេះព្រៃនៅថៃមិនពាក់ព័ន្ធនឹងកម្ពុជាដូចកាសែតថៃផ្សាយទេ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សារបស់សារ ព័ត៌ថៃ និងបញ្ជាក់ថា រូបភាពភ្លើងឆេះព្រៃដែលសារព័ត៌មានរបស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រ www.nationthailand.com នោះគឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃ។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សារបស់សារ ព័ត៌ថៃ និងបញ្ជាក់ថា រូបភាពភ្លើងឆេះព្រៃដែលសារព័ត៌មានរបស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រ www.nationthailand.com នោះគឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃ។ ដោយឡែកនៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ។ មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បញ្ជាក់ថា ចំពោះករណីនេះរដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំ មានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រ www.nationthailand.com នោះឡើយ។ មន្ទីរបរិស្ថាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាដាច់ខាត។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ បានចុះផ្សាយព័ត៌មានថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ»៕ ដោយ៖ ភ័ក្រ្តា
