Connect with us

ព័ត៌មានជាតិ

ស្នងការបន្ទាយមានជ័យបដិសេធការផ្សាយថាមន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមកពីការទទួលសំណូករបស់ឈ្មួញនាំចូលទំនិញគេចពន្ធពីថៃ

ក្រោយមានការផ្សព្វផ្សាយថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃរួចមក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធនូវខ្លឹមសារដែលបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ

Published

on

ក្រោយមានការផ្សព្វផ្សាយថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃរួចមក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធនូវខ្លឹមសារដែលបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុងប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា រាល់ទំនិញ ដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តបានកំណត់ ។

អ្នកនាំពាក្យបានឱ្យដឹងថា ចំពោះជនស្លៀកពាក់ស៊ីវិលក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យសារព័ត៌មាន SBM News ដែលបានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវព័ត៌មានឡើងវិញ៕ ដោយ៖ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ13 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ16 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ1 day ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ7 days ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ5 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ7 days ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ5 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល