Connect with us

ព័ត៌មានជាតិ

ស្នងការបាត់ដំបងប្រាប់មន្រ្តីក្រោមឱវាទកុំឱ្យមើលឃើញតែលុយពេកបើពលរដ្ឋខុសតិចតួចណែនាំបានហើយ!

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរំលឹក ដាស់តឿនមន្រ្តីនគរបាលក្រោមឱវាទកុំឱ្យមើលឃើញតែលុយពេក។

Published

on

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានរំលឹក ដាស់តឿនមន្រ្តីនគរបាលក្រោមឱវាទកុំឱ្យមើលឃើញតែលុយពេក។ លោកស្នងការខេត្តបាត់ដំបង ថ្លែងប្រាប់មន្រ្តីក្រោមឱវាទថា វិធានការអប់រំណែនាំ ចំពោះប្រជាពលរដ្ឋអ្នកធ្វើដំណើរលើដងផ្លូវ បើក្នុងករណីកំហុសឆ្គងរបស់គាត់តូចតាចទេ ក្នុងកម្រិតអប់រំណែនាំ ពន្យល់គាត់ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់យើងជាមន្រ្តីនគរបាលចរាចរណ៍ ហើយគាត់នឹងចងចាំពេញមួយជីវិតនូវកំហុសឆ្គង ដែលគាត់បានធ្វើខុសដោយអចេតនាពេលធ្វើដំណើរលើដងផ្លូវ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានលើកឡើងទៀតថា ពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុកស្រែចូលមកទីក្រុង ទីប្រជុំជនម្តងម្កាលដើម្បីបានឃើញពីការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងយើង លោកពិតជាមិនអាច​យល់ដឹងបានគ្រប់ជ្រុងជ្រោយនៃការធ្វើចរាចរណ៍​លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ពួកគាត់ខ្លាចខុសច្បាប់ ហើយក្នុងអារម្មណ៍ភ័យផង ខ្លាចផង ដូច្នេះមន្រ្តីនគរបាលចរាចរណ៍នៅ លើដងផ្លូវ សូមមេត្តាត្រឹមតែធ្វើការអប់រំណែនាំ ឱ្យគាត់បានយល់អំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយ រួចអនុញ្ញាតិឱ្យគាត់ បន្តដំណើរទៅចុះ សូមកុំផាកពិន័យអី សូមកុំមើលឃើញតែប្រាក់ពេក​ នេះជាការរំលឹកដាស់តឿន​។

ស្របពេលដែលលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានណែនាំមន្រ្តីក្រោមឱវាទកុំឱ្យមើលឃើញតែលុយបែបនេះ មានមហាជនជាច្រើនបានសាទរ ចំពោះចំណាត់ការនេះ តែក៏ស្នើឱ្យមន្រ្តីចរាចរណ៍ថ្នាក់ក្រោមទាំងអស់ក្នុងខេត្តបាត់ដំបងគោរពតាមការ ណែនាំរបស់ថ្នាក់លើផង៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ