Connect with us

ព័ត៌មានជាតិ

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោ បាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។

Published

on

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោ បាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។

ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយដែលចាស់តែអាយុតែខ្វះភាពចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់កំណើតឡើយ។ ក្រោយពីបានភ្ជាប់ខ្លួនជាមួយចលនាបដិវត្តន៍ពណ៌ដែលកើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បានភ្ជាប់ខ្លួនទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍ពណ៌នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះនៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃគ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែលទទួលផលប្រយោជន៍អ្វីសោះពីព្រឹត្តិការណ៍ទាំងនោះក្រៅពីការខកចិត្ត ទោះបីជាគាត់ខំហក់លោតតោងកន្ទុយក្បិនគេឡើងវិលក្បុងដូចស្វាលេងប៉ាហ៊ីក៏ដោយ។

ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោងព្រឹត្តិការណ៍នោះជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសាដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះនឹងកើតឡើងចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា។

ប៉ុន្តែ បុគ្គលជ្រុលនិយមដែលខួរក្បាលដិតដាមដោយភាពខ្មៅងងឹតឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹកនាំដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជានិងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់ឆ្អឹងមកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកមានផ្លូវធំទូលាយតែនៅកកស្ទះចរាចរណ៍ស្ទើរគ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។ អង្គការសហប្រជាជាតិក៏ទើបតែអនុម័តឱ្យកម្ពុជាចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹតល្ងង់របស់ខ្លួននោះឡើយ។

ដោយសារតែភាពងងឹតងងុលជ្រុលនិយមនេះហើយទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់នៅកម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះកាន់តែឯកោអស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំបរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះហើយដែលហៅថា អ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសារតែរត់តោងកន្ទុយក្បិនគេ ព្រោះតែគ្មានគំនិតខ្លួនឯងជាទីពឹង៕ ដោយ៖ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ18 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ22 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ7 days ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ7 days ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល