Connect with us

ព័ត៌មានជាតិ

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។

Published

on

ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចបានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹង និងឃើញដោយផ្ទាល់ភ្នែកថារាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។

អ្នកនាំពាក្យរងរូបនេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុតស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ នៃខែមីនា ឆ្នាំ២០២៥ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពត, កោះកុង, កំពង់ស្ពឺ, ពោធិ៍សាត់, បាត់ដំបង សៀមរាប, ព្រះវិហារ, ក្រចេះ, ខេត្តរតនគីរី, ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕ ដោយ៖ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ4 hours ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ1 day ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ1 week ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ1 week ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល