Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាប់ព្រំដែន។

Published

on

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ទៅ៦ខែ នៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

បើតាមប្រមុខក្រសួងមហាផ្ទៃ អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ…ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងន័យដើមថា«បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។

ក្នុងឱកាសនោះដែរ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្តឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ1 month ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ