Connect with us

ព័ត៌មានអន្ដរជាតិ

លោក Elon Musk បដិសេធក្នុង ការ​ផ្ទុះ​នេះ​មិនពាក់ព័ន្ធ​នឹងបញ្ហាពីរថយន្ត Cybertruck ផ្ទាល់នោះ​ទេ

ក្រុមហ៊ុន Tesla លោក Elon Musk បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​មិនពាក់ព័ន្ធ​នឹងបញ្ហាពីរថយន្ត Cybertruck ផ្ទាល់នោះ​ទេ

Published

on

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីនិយាយថា រថយន្ត Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះ នៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងរបួស ៧នាក់ផ្សេងទៀត ហើយប៉ូលិស FBI កំពុងស៉ើបអង្កេតថាតើជាអំពើភេរវកម្ម ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ ២០២៥។

វីដេអូដែលថតដោយអ្នកដែលបានឃើញហេតុការណ៍ បង្ហាញពីរថយន្តឆាបឆេះ ពេលកំពុងចតនៅខាងក្រៅសណ្ឋាគារ។ សណ្ឋាគារក្នុងទីក្រុង Las Vegas មួយនេះ គឺជាផ្នែកនៃបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន មេប៉ូលិសក្រុង Las Vegas លោក Kevin McMahill បញ្ជាក់ថា «ទាក់ទងនឹងរថយន្ត Cybertruck សណ្ឋាគាររបស់ លោក ត្រាំ មានសំណួរជាច្រើនដែលយើងត្រូវឆ្លើយ»។ បើតាមភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz ប្រាប់អ្នកយកព័ត៌មានថា «FBI កំណត់បានអត្តសញ្ញាណបុគ្គលជាអ្នកបើករថយន្ត ដែលជួលមកពីរដ្ឋ Colorado នោះហើយ ប៉ុន្តែមិនទាន់អាចបង្ហាញជាសាធារណៈនោះទេ។

ភ្លាមៗនោះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​មិនពាក់ព័ន្ធ​នឹងបញ្ហាពីរថយន្ត Cybertruck ផ្ទាល់នោះ​ទេ។ លោកបានបង្ហោះសារបង្ហោះលើបណ្តាញសង្គម X ថា «ឥឡូវនេះយើងអាចបញ្ជាក់ថា ការផ្ទុះនេះគឺបណ្តាលមកពីកាំជ្រួចធំណាមួយ និង/ឬគ្រាប់បែកដែលដាក់ជាប់នឹង Cybertruck ជួលនោះ»

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ1 month ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ