Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា រួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយតមតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក 

សេចក្តីជូនដំណឹង ស្តីពីការទប់ស្តាត់ការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លាអាមេរិក

Published

on

តាមសេចក្តីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។

សេកច្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖

១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា

៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ