Connect with us

ព័ត៌មានជាតិ

ឃើញពាក្យអរគុណសន្តិភាពក៏នឹកឃើញភាពជ័យជំនះ៧មករា

៤៦ឆ្នាំមកនេះ កម្ពុជាបានកសាង និងអភិវឌ្ឍខ្លួនក្លាយជាប្រទេសមានសន្តិភាពពេញលេញ មានភាពរីកចម្រើន ជឿនលឿន និងស្មើមុខ
ស្មើមាត់ជាមួយប្រទេសនានានៅលើឆាកអន្តរជាតិ

Published

on

ឆ្នាំ២០២៥នេះ គឺជាគម្រប់៤៦ឆ្នាំនៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩។ ៤៦ឆ្នាំមកនេះ កម្ពុជាបានកសាង និងអភិវឌ្ឍខ្លួនក្លាយជាប្រទេសមានសន្តិភាពពេញលេញ មានភាពរីកចម្រើន ជឿនលឿន និងស្មើមុខ
ស្មើមាត់ជាមួយប្រទេសនានានៅលើឆាកអន្តរជាតិ។ ត្បិតថាពេលនេះ កម្ពុជាមានសន្តិភាព និងភាព
សម្បូរសប្បាយ ប៉ុន្តែ កូនខ្មែរជំនាន់ក្រោយមិនភ្លេចឡើយនូវវីរភាព និងការលះបង់របស់អ្នកតស៊ូខ្មែរ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានកៀកស្មាគ្នាប្រយុទ្ធផ្តួលរំលំរបបខ្មែរក្រហម ហើយនាំយក
នូវសន្តិភាពជូនប្រជាជាតិកម្ពុជា។ សន្តិភាពដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករានេះ បានផ្តល់ជាម្លប់
យ៉ាងត្រជាក់ត្រជុំដល់ការដំណើរកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។

ថ្ងៃ៧ មករា ១៩៧៩ ត្រូវបានមហាជនកម្ពុជាចាត់ទុកថា គឺជាថ្ងៃកំណើតទី២ដែលប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិត
ពីចង្កូមមច្ចរាជខ្មែរក្រហម ក្រោមការដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន និងនួន ជា។ គណបក្សប្រជាជនកម្ពុជា និងកងទ័ពវៀតណាម គឺជាតួអង្គសំខាន់ដែលនាំជ័យជម្នះ និងកំណើតទី២នេះ មកជូនប្រជាជាតិកម្ពុជា។

ថ្ងៃជ័យជម្នះ ៧ មករា នាំឱ្យកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤ គឺទី១.បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះ មិនឱ្យវិលត្រឡប់មកកម្ពុជាជាលើកទី២។ ទី២.គឺបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបាន ប៉ុល ពត កម្ចាត់បង់
ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទី៣.គឺបានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក និងទី៤.គឺបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

គិតមកដល់ពេលនេះ ពោលគឺចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩មក កម្ពុជា បានប្រែក្លាយទៅជាប្រទេសមានការ
អភិវឌ្ឍលើគ្រប់វិស័យ និងមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែក ប្រជាពលរដ្ឋកម្ពុជាវិញ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង និងរស់នៅក្នុងជីវភាពធូរធារ និងសមរម្យ មិនចាញ់ប្រទេសផ្សេងៗនៅក្នុងតំបន់ និងពិភពលោកឡើយ។

សូមជម្រាបថា ប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញចេញពីការកាប់សម្លាប់និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម៕ ដោយ៖ភក្តី

Sokha Hotels
ព័ត៌មានជាតិ7 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ11 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ1 day ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ1 day ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ2 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់