Connect with us

ព័ត៌មានជាតិ

រយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួល​បាន​ចំណូល ៤១៣លានដុល្លារអាមេរិក

នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ​ប្រតិភូសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Published

on

នាព្រឹកថ្ងៃទី៨ ខែមករា នេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ​ប្រតិភូសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រៅពីប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ ក្នុងជំនួបនេះ រដ្ឋមន្ត្រីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម មានដូចជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងជំនួបនេះ នឹងពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជា។របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួល​បាន​ចំណូល ៤១៣លានដុល្លារអាមេរិក។

ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៧។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់​អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៨៣,៩៨១តោន គិតជាទឹកប្រាក់​ចំនួន ២០៧.៥៥លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ា​កាវ ចំនួន ១០៩,៤៤៨តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧លានដុល្លារ ទៅ​កាន់​ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស​បាន​បរិមាណ ចំនួន ១១៣,៧៩២តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤លាន​ដុល្លារ និងទៅកាន់គោលដៅ ៣១ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨, ៣៤១តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤លានដុល្លារ។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥ភាគរយ ប្រភេទអង្ករស ធម្មតា ២០.១០ភាគរយ អង្ករចំហ៊ុយ ២.៩៥ភាគរយ អង្ករសរីរាង្គចំនួន ១.៨១ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៩ភាគរយ។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤,៦៤២,៥១១តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១,៣៧៨.៧៣លានដុល្លារ​សហ​រដ្ឋ​អាមេរិក។ ក្នុងនោះ៨៨ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការ​បញ្ជាក់​ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

Sokha Hotels
ព័ត៌មានជាតិ19 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ22 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ7 days ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ7 days ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល