Connect with us

ព័ត៌មានជាតិ

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថៃ

អតីតសមាជិកសភាអតីតគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលកំពង់ធំ ត្រូវឃាតករ
បាញ់សម្លាប់

Published

on

លោក លីម គឹមយ៉ា អតីតសមាជិកសភាគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលកំពង់ធំ ត្រូវឃាតករ
បាញ់សម្លាប់នៅចំកណ្តាលទីក្រុងបាងកក ខណៈដែលលោកកំពុងចុះពីលើរថយន្តក្រុង។ បើតាម
កាសែត បាងកកប៉ុស្តិ៍របស់ថៃ បានចេញផ្សាយថា លោក លីម គឹមយ៉ា មានលិខិតឆ្លងដែនសញ្ជាតិ
បារាំង ត្រូវឃាតករបាញ់សម្លាប់នៅក្បែរទីតាំង Wat Bowonniwet Vihara ក្នុងស្រុក Phra Nakhon នៃទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារទី០៧ ខែមករា ឆ្នាំ២០២៥។

បើតាមប៉ូលីសថៃ ដែលចុះធ្វើកោសល្យវិច័យបាននិយាយថា ឃាតករស្លៀកខោជើងវែង និងពាក់ម៉ាស់ ទំនងជាអ្នករត់ម៉ូតូឌុប ហើយមានស្ពាយកាបូបនៅពីខាងមុខ ទំនងជាលាក់កាំភ្លើងទុកនៅក្នុងនោះស្រាប់ មុនធ្វើសកម្មភាព។ ប្រភពដដែលបន្តថា ក្រោយបាញ់សម្លាប់ចំនួន៣គ្រាប់ ឃាតករ ក៏បានជិះម៉ូតូចេញ
ទៅដោយសុវត្ថិភាព។

បន្ទាប់ពីលោក លីម គឹមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅប្រទេសថៃ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយច្បាប់ ដោយបានសោកស្តាយជាពន់ពេក ចំពោះដំណឹងនៃអំពើ
ឃាតកម្ម បាញ់សម្លាប់ លោក លីម គីមយ៉ា និងបាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏
ព្រៃផ្សៃនេះ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពផ្នែកនយោបាយ។ ជាមួយគ្នានេះ គណបក្សសង្រ្គោះជាតិ បញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើករណីឃាតកម្មនេះ និងអំពាវនាវឲ្យអាជ្ញាធរថៃ ធ្វើការស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលំអៀង៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ