Connect with us

ព័ត៌មានជាតិ

សម្លៀក​បំពាក់ ស្បែកជើង និង​ការ​ធ្វើ​ដំណើរ​ (GFT) កើនខ្លាំងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ

និយោជិតប្រមាណ ៩១៣ ០០០( កៅមួយម៉ឺនបីពាន់) នាក់ ដែលភាគច្រើនជាស្ត្រី

Published

on

ការនាំចេញផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ការ​ធ្វើ​ដំណើរ​ (GFT) កើនខ្លាំងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ សម្រេចបានទឹកប្រាក់ចំនួន ១១,៤ ប៊ី​លាន​ដុល្លារ ដែលបង្ហាញពីការកើនឡើងនៃតម្រូវនៅទីផ្សារសកល។ បាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា គិតត្រឹម ១០ខែឆ្នាំ២០២៤ ​ការនាំចេញវាយនភណ្ឌមានប្រមាណ ៤០៦លានដុល្លារ (កើនឡើង ១៤.៤៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៨ប៊ីលានដុល្លារ (ការកើនឡើង២៣.៦៦%) និងការនាំចេញស្បែកជើង ១.៣ ប៊ីលានដុល្លារ (កើនឡើង ២២.៣៣%)  ខណៈដែលទំនិញធ្វើដំណើរសម្រេចបាន ១​,៦៩ ពាន់លានដុល្លារ​ កើនឡើង ២០,៦ ភាគរយ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង (GFT) គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកស្រីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស»។

លើសពីនេះទៅទៀត លោកស្រីថា ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។ជាមួយគ្នានេះដែរកម្ពុជាក៏កំពុងមានផែនការក្នុងការជម្រុញការនាំចេញផលិតផល GFT ទៅកាន់ចក្រភពអង់គ្លេសផងដែរ។

លោកស្រីចម និម្មលថា៖«តាមព័ត៌មានដែលខ្ញុំទទួលបាន ព្រឹត្តិការណ៍ពិព័រណ៍ថ្ងៃនេះមានគោលបំណងជំរុញ ការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញ ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារ បច្ចុប្បន្ននេះ វិស័យនេះមានរោងចក្រ និងសាខាចំនួន ១​ ៥៣៨​ដែលមានកម្មករនិយោជិតប្រមាណ ៩១៣ ០០០( កៅមួយម៉ឺនបីពាន់) នាក់ ដែលភាគច្រើនជាស្ត្រី៕

អត្ថបទដោយ៖កំសត់

Sokha Hotels
ព័ត៌មានជាតិ18 hours ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ21 hours ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!

ព័ត៌មានជាតិ3 days ago

អ្នកនាំពាក្យក្រសួងការពារជាតិថាការតែងតាំងមុខតំណែងឧត្តមនាវីឯកទៀ សុខាមិនមានអ្វីខុសទេគឺ អនុលោមតាមច្បាប់

ព័ត៌មានជាតិ7 days ago

មេក្លោងសម្លាប់នារីខ្មែររួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ត្រូវសមត្ថកិច្ចតាមចាប់ដល់ក្រុងបាវិត

ព័ត៌មានជាតិ6 days ago

ដកតំណែងអធិការនគរបាលស្រុកស្វាយទាបនិងបន្ថយស័ក្តិ២ថ្នាក់និងដាក់វិន័យមន្ត្រី៣នាក់ក្រោយស៊ុមគ្រលុំគ្នាលក់វត្ថុតាង

ព័ត៌មានជាតិ1 week ago

ឡានក្រុងកម្ពុជា-វៀតណាមច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែងត្រូវប៉ូលិសឃាត់អប់រំដោយមិនផាកពិន័យ

ព័ត៌មានជាតិ7 days ago

មន្ត្រីនគរបាលចរាចរណ៍៖៣០ឆ្នាំមកនេះញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង

ព័ត៌មានជាតិ6 days ago

កង់​ឡាន​ចាស់ៗជិត​៨​​ម៉ឺនគីឡូ​ត្រូវ​គយចាប់បញ្ជូនទៅប្រទេសដើមវិញនិងពិន័យអ្នកនាំចូល