Connect with us

ព័ត៌មានជាតិ

ទីបំផុតអតីតឧកញ៉ាហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ីកំពុងបញ្ជូនខ្លួនមកកម្ពុជាវិញ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយក្រុមចារកម្មរុស្សី និងកំពុង
បញ្ជូនខ្លួនតាមយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ

Published

on

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយក្រុមចារកម្មរុស្សី និងត្រូវបញ្ជូនខ្លួនតាមយន្ត
ហោះត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដោយយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះកាល
ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសពីការធ្វើមោឃភាពលិខិតឆ្លងដែន លោក ហេង សិទ្ធី ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូង
រាជធានីភ្នំពេញ បានចោទប្រកាន់អតីតឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០០២៤។

សូមជម្រាបថា កន្លងមកនេះអតីតឧកញ៉ា ហេង សិទ្ធី បានបង្ហោះសារបែបវាយប្រហារលើក្រសួងស្ថាប័ន និងរដ្ឋាភិបាលកម្ពុជាជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ទន្ទឹមគ្នានោះដែរ អតីតឧកញ៉ារូបនេះ ក៏បានកើតមានជាសង្គ្រាមពាក្យសម្តីជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាហូរហែរហូតដល់មានការភ្នាល់គ្នាលុបឈ្មោះគោរមងារអ្នក
ឧកញ៉ាផងដែរ៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ19 minutes ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ1 day ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ1 day ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

ព័ត៌មានជាតិ2 days ago

ពីសត្រូវលើដងផ្លូវប្រែជាមិត្តនៅក្នុងពន្ធនាគារយុវជន២នាក់ផ្ដាំអ្នកផ្សេងកុំឱ្យដើរខុសដូចខ្លួន

ព័ត៌មានជាតិ2 days ago

យុវតីម្នាក់ស្លាប់ក្រោយពេលពត់ធ្មេញខណៈគណៈទន្តពេទ្យថាការស្លាប់ដោយសារយុវតីរូបនោះមានជំងឺប្រចាំកាយ!