Connect with us

ព័ត៌មានជាតិ

លោកទូច សុឃៈ៖បើពលរដ្ឋមានវិវាទមិនពាក់ព័ន្ធបទល្មើសដែលច្បាប់ហាមឃាត់អាចសុំការិយាល័យនីតិកម្មនិងដោះស្រាយវិវាទមូលដ្ឋានឱ្យជួយបាន

បើពលរដ្ឋមានវិវាទមិនពាក់ព័ន្ធបទល្មើសដែលច្បាប់ហាមឃាត់អាចសុំ
ការិយាល័យនីតិកម្មនិងដោះស្រាយវិវាទមូលដ្ឋានឱ្យជួយបាន

Published

on

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋមានវិវាទលើករណីដែលមិន
ពាក់ព័ន្ធបទល្មើស មជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ដូចជាករណីលែងលះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើ
ឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់
ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយបានដែរ ពោលគឺពួកគាត់ក៏អាចស្នើសុំ
ឬបន្តស្នើទៅកាន់ក្រុមប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយសម្រុះសម្រួល ប្រសិនបើគ្មានការត្រូវរ៉ូវគ្នាសម្រាប់ការដោះ
ស្រាយនៅការិយាល័យជំនាញ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនទាន់ទទួលបានលទ្ធផល ក៏ឃុំ សង្កាត់ មានរបាយការណ៍ផ្ញើមកថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានឯកសារសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញដែរ ហើយដូចគ្នា ក្រុមប្រឹក្សាក៏អាចស្នើសុំរបាយការណ៍ពីការិយាល័យជំនាញមក
ពិនិត្យពិចារណាដែរ ប្រសិនបើវិវាទដដែលនោះឡើងមកដល់ខ្លួន។

ដោយឡែកភ្ជាប់ទៅនឹងការងារនីតិកម្ម លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ការិយាល័យនីតិកម្ម និងដោះស្រាវិវាទ
មូលដ្ឋាន មានតួនាទីសិក្សាស្រាវជ្រាវ ការរៀបចំ និងការផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាឱ្យរដ្ឋ
បាលក្រុង ស្រុក ខណ្ឌ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុង
ដែនសមត្ថកិច្ច ផ្តល់ប្រឹក្សាយោបល់ផ្លូវច្បាប់ដល់ប្រជាពលរដ្ឋជាដើម។

ជាការកត់សម្គាល់ ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិចំនួន៧
ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។
ផ្អែកតាមច្បាប់ និងគោលនយោបាយនេះ ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន ដើរតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកដោះស្រាយវិវាទនៅមូលដ្ឋាន ទន្ទឹមនឹងការពង្រឹងការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

សូមជម្រាបថា បើយោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុកខណ្ឌ 
ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារមួយចំនួន
ទៀត៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ