Connect with us

ព័ត៌មានជាតិ

អ្នកលក់ដាវកាំបិត បើរកឃើញថាលក់ឱ្យមុខសញ្ញាក្មេងទំនើងនឹងប្រឈមមុខតាមផ្លូវច្បាប់!

លោក សំ វិច្ឆិកា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមករា ថាម្ចាស់អាជីវកម្មផលិតដាវ កាំបិត ឬអាវុធគ្រប់ប្រភេទ ដែលលក់ឱ្យទៅមុខសញ្ញាក្មេងទំនើង នឹងប្រឈមមុខតាមផ្លូវច្បាប់។

Published

on

ករណីក្មេងទំនើងនៅតែបង្កភាពចលាចល និងបញ្ហាអសន្តិសុខ តាមរយៈការប្រមូលផ្តុំគ្នា ដេញវៃ កាប់ចាក់គ្នា រាំកាន់ដៃកាំបិតពេញបណ្តាញសង្គម និងនៅតាមទីសាធារណ:នានា ដែលបានបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់។

យ៉ាងណាមិញបើតាមអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមករា ថាម្ចាស់អាជីវកម្មផលិតដាវ កាំបិត ឬអាវុធគ្រប់ប្រភេទ ដែលលក់ឱ្យទៅមុខសញ្ញាក្មេងទំនើង នឹងប្រឈមមុខតាមផ្លូវច្បាប់។

លោកសំ វិច្ឆិកា បានបន្តថា កម្លាំងជំនាញទាំងអស់នឹងបន្តសកម្មភាពបង្ក្រាបក្រុមក្មេងទំនើងទាំងនេះថែមទៀត ដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាល និងបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ។

គួរបញ្ជាក់ដែរថា សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងជាច្រើននាក់រួចមកហើយ ដោយក្រុមក្មេងទំនើងទាំងនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលគ្រប់ខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយគ្មានការអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះវិញនោះទេ។ គ្រប់ករណីក្មេងទំនើងទាំងអស់ ឱ្យតែសមត្ថកិច្ចក្របួចបានគឺត្រូវតែបញ្ជូនដាក់ពន្ធនាគារទាំងអស់ គ្មានការលើកលែងនោះទេ៕

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ