Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២៩នេះ! គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨សម្រេចលទ្ធផលបានជាង៨២ភាគរយហើយ

គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធ
ផលបាន៨២,០៣ភាគរយហើយ។

Published

on

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨
គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការដ្ឋានកំពុង
មមាញឹកខ្លាំងលើការងារអ៊ុតAC ខណៈគម្រោងលើកកម្រិតគុណភាពផ្លូវ សម្រេចលទ្ធផលបាន
៨២,០៣ភាគរយហើយ។

ស្របពេលដែលការដ្ឋានកំពុងមមាញឹកខ្លាំង លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង
ដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់
ប្រភេទ ឱ្យប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និង ជួយកាត់បន្ថយការហុយធូលីលើប្រជាពលរដ្ឋនៅតាមដងផ្លូវ។

សូមជម្រាបថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍៕ ដោយ៖ ភ័ក្រ្តា

Sokha Hotels
ព័ត៌មានជាតិ1 month ago

រដ្ឋមន្រ្តីមហាផ្ទៃណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែន

ព័ត៌មានជាតិ1 month ago

សម្តេចតេជោ៖លោកត្រាំក្លាហានចេញដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយដោយផ្តើមពីព័ត៌មានដែលផ្តល់ថវិកាដោយអាមេរិក

ព័ត៌មានជាតិ2 months ago

១០ថ្ងៃ! សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណីនិងឃាត់ខ្លួនមនុស្សជាង៥០នាក់

ព័ត៌មានជាតិ2 months ago

រដ្ឋមន្រ្តីមហាផ្ទៃ៖បញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហាមិនធំដូចបច្ចុប្បន្នឡើយ

ព័ត៌មានជាតិ2 months ago

លោកប៉ែន បូណា៖សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ